Neymar ​ថា​នឹង​មិន​លេង​ឱ្យ PSG ​ទេ ទោះ​ចូល​ហ្វឹកហាត់​ក៏​ដោយ​

ខ្សែ​ប្រយុទ្ធ Neymar ​ថា​នឹង​មិន​លេង​ឱ្យ​ក្រុម PSG ​ម្ដង​ទៀត​ទេ ​បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ​រូបគេ​កំពុង​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ក៏​ដោយ។

កីឡាករ​វ័យ​២៧​ឆ្នាំ​កំពុង​មាន​ទំនាក់ទំនង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Barcelona ​វិញ ​ប៉ុន្តែ​ក្លឹប PSG ​បាន​ប្រាប់​គេ​ថា​មិន​អាច​ទៅ​ណា​បាន​ទេ ប្រសិន​បើ​គ្មាន​ក្លឹប​ដាក់​តម្លៃ​សមរម្យ​នោះ។ ​ប្រភព Sport ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ Neymar ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជា​ធម្មតា​មែន ប៉ុន្តែ​កីឡាករ​រូប​នេះ​នឹង​មិន​លេង​ប្រកួត​ណា​មួយ​ឱ្យ PSG ​ឡើយ ព្រោះ​រូបគេ​ចង់​ជំរុញ​ឱ្យ​ការ​ផ្ទេរ​កើត​មាន​ឆាប់​ៗ​មុន​រដូវ​កាល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​បញ្ចប់។

ក្រុម ​PSG ​ចង់​លក់ ​Neymar ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​វិញ ​ដោយ​ចង់​ឱ្យ​កីឡាករ​ប្រេស៊ីល​នេះ​លេង​នៅ ​បារាំង​មួយ​រដូវ​កាល​ទៀត​សិន។ តែ​សាមី​ខ្លួន ហាក់​បង្ហាញ​ភាព​លែង​ចង់​បន្ដ​នៅ PSG ​ទៀត​ហើយ ដោយ​ធ្វើ​យ៉ាង​ណា ​ឱ្យ​ការ​ផ្ទេរ​កើត​ឡើង​ឆាប់​ៗ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT