Spurs ​លើក​ពាន​១ ​យក​ហេង ​ត្រៀម​បើក​រដូវ​កាល​ថ្មី​

ក្រុម Spurs ​បាន​លើក​ពាន​រង្វាន់ Audi Cup ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម Bayern Munich ​ក្នុង​លទ្ធផល​ទាត់​ប៉េណាល់ទី ​៦-៥ ​ក្រោយ​ស្មើ​គ្នា​ម៉ោង​លេង ២-២។

ត្បិត​តែ​ជា​ការ​ប្រកួត​មិត្តភាព​មែន ប៉ុន្តែ​ក្រុម Spurs ​និង Bayern Munich ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​នឹង​ទស្សនា​ខ្លាំង​មែនទែន ដោយសារ​តែ​មាន​គ្រាប់​បាល់​ច្រើន ​ហើយ​ក្រុម​ទាំង​ពីរ​បុក​គ្នា​ខ្លាំង​ថែម​ទៀត។ លទ្ធផល​ម៉ោង​ប្រកួត ​ស្មើ​គ្នាស ២​ទល់​នឹង​២ ​ត្រូវ​ឱ្យ​ពួកគេ​ត្រូវ​ទាត់​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ ដើម្បី​ស្វែង​រក​ក្រុម​លើក​ពាន​រង្វាន់​តែ​ម្ដង។ ជា​ចុង​បញ្ចប់ ​ក្រុម Spurs ​បាន​ក្លាយ​ជា​ជើង​ឯក ​ដោយ​ឈ្នះ Bayern ​ក្នុង​លទ្ធផល ៦-៥។

នេះ​ជា​ការ​លើក​ពាន​រង្វាន់​មួយ​សម្រាប់​ក្រុម Spurs ​ដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់ English Premier League ​នា​រដូវ​កាល​ថ្មី​ដែល​នឹង​ចាប់​ផ្ដើម​ឆាប់​ៗ​នេះ៕ប្រភព៖ Dailymail

 .

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT