Klopp ​សើច ពេល​គេ​និយាយ​ពី Liverpool ​ចាញ់​៤​ប្រកួត​នៅ Pre-Season ​នេះ​

លោក Jurgen Klopp ​អស់​សំណើច​ចំពោះ​ការ​រិះគន់​ដែល​ក្រុម Liverpool ​ចាញ់​ទាំង​៤​ប្រកួត​កន្លង​មក ​ក្នុង​ការ​ប្រកួត Pre Season ​ត្រៀម​បើក​រដូវ​កាល​នេះ។

ក្រុម​ហង្ស​ក្រហម ​បាន​ចាញ់​ក្រុម Napoli ​៣-០ ​ក្នុង​ការ​ប្រកួត​មិត្តភាព​យប់មិញ​នេះ ហើយ​នេះ​ក៏​ជា​បរាជ័យ​លើក​ទី​៤ ​ជាប់​គ្នា​របស់​ក្រុម Liverpool ​ក្នុង​ដំណើរ​មិត្តភាព​ត្រៀម​បើក​រដូវ​កាល​ផង​ដែរ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Klopp ​មិន​បារម្ភ​នោះ​ទេ ​សម្រាប់​លទ្ធផល​នេះ​ព្រោះ​វា​គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ កីឡាករ​លេង​មិន​ប្រឹង​អស់​១០០​%​នោះ​ទេ។

“ខ្ញុំ​មិន​ដែល​ធ្លាប់​ធ្វើ​ការ​ប្រកួត​មិត្តភាព​ដោយ​គ្មាន​កីឡាករ​សំខាន់​៦​នាក់​នោះ​ទេ វា​ពិត​ជា​ប្លែក​ណាស់។ Shaqiri ​និង Keita ​បាន​មក​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ ​ពួកគេ​នឹង​ចូល​ជុំ​គ្នា​ជាមួយ Salah ​Alisson ​និង Firmino ​នៅ​ថ្ងៃ​ស្អែក។ នេះ​ជា​រឿង​ល្អ​ដែល​កីឡាករ​៥​នាក់​ត្រលប់​មក​វិញ ​ក្នុង​ចំណោម​កីឡាករ​៦​នាក់​ដែល​សម្រាក”។ សម្ដី​លោក Klopp ។

រំលឹក​ថា Liverpool នឹង​មាន​ភារកិច្ច​ធំ​លេង​ពាន​ Community Shield ជាមួយ​ក្លឹប​ជើង​ឯក​ឆ្នាំ​ចាស់ Manchester City នៅ​ថ្ងៃ​ទី ៤ ខែ សីហា​ខាង​​មុខ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT