Spurs ដាក់​តម្លៃ Eriksen ផ្ញើ​ជូន At សុំ​ចំណេញ ១ ទ្វេ​ជា ៥ ​លើ​តម្លៃ​ដើម

ថ្មីៗ​នេះ​មាន​របាយការណ៍​ថា​ Atletico Madrid ​កំពុង​ពុះ​កញ្រ្ជោល​ចង់​នាំ​យក​តារា​ឆ្នើម Christian Eriksen មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន​នា​រដូវ​កាល​ក្រោយ។ រំលង​បាន​ប៉ុន្មាន​ម៉ោង AS ក៏​ចុះ​ផ្សាយ​ថា​កិច្ច​ចរចា​រវាង​នាយក​ជាន់​ខ្ពស់​នៃ​ភាគី​ទាំង​សង​ខាង​កំពុង​ដំណើរការ​ទៅ​បាន​យ៉ាង​សម្ងាត់។

ប្រភព​សង្កត់​ធ្ងន់​ថា​មាន់​ខ្នាយ​មាស​បាន​ដាក់​តម្លៃ​ខ្លួន Eriksen ​ថ្លៃ​ចន្លោះ​ពី ៦០ ទៅ ៧០ លានផោន។ នេះ​ជា​តម្លៃ​ខ្ពស់​ជាង​ការ​នាំ​ចូល​ប្រមាណ ៥ ទៅ ៦ ដង ដោយ​កាល​ពី​ឆ្នាំ ២០១៣ ក្លឹប​បាន​ទិញ​យក​បុរស​វ័យ ២៧ ឆ្នាំ​ចេញ​ពី​ក្លឹប Ajax ​នៅ​តម្លៃ ១២ លាន​ផោន​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ចូល​ដល់​ឆ្នាំ ២០១៦ រូប​គេ​ក៏​បាន​បន្ត​កុងត្រា​ថ្មី ដែល​ត្រូវ​ផុត​នៅ​ចុង​រដូវ​កាល​ ២០១៩/២០។ សព្វថ្ងៃ At ក៏​បម្រុង​នឹង​របូត Angel Corrrea ឲ្យ​ទៅ Milan ព្រោះ​ល្ហិចល្ហៀង​ថា​ក្លឹប​អ៊ីតាលី​ត្រូវ​ប៉ាន់​ជាមួយ​កីឡាករ​រូប​នេះ​យូរ​ហើយ បែប​នេះ​ប្រសិន Correa ដើរ​ចេញ នោះ​ក្លឹប​ចាំ​បាច់​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​អាច​ជា​យក James Rodriguez ជាមួយ​ការ​បង្គ្រប់​ពី Eriksen ផ្ទាល់​តែ​ម្តង។ ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT