[ផ្លូវការ] PSG របូត​កីឡាករ​មួយ​រូប​ឲ្យ​ទៅ​ក្លឹប​នៅ​លីគ​កំពូល​អាល្លឺម៉ង់​ហើយ

ក្លឹប​សេដ្ឋី​បារាំង Paris Saint-Germain ​បាន​ព្រមព្រៀង​ក្នុង​ការ​ចុះ​ហត្ថលេខា​លក់​ចេញ​កីឡាករ Christopher Nkunku ​ឲ្យ​ទៅ​ក្លឹប RB Leipzig នៅ​តម្លៃ​ខ្លួន​ប្រមាណ ១៥ ​លាន​អឺរ៉ូ។

យុវជន​វ័យ ២១ ឆ្នាំ​បាន​ព្រមព្រៀង​លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប​នៅ​លីគ​កំពូល Bundesliga របស់​អាល្លឺម៉ង់ ក្រោយ​បរាជ័យ​ចាប់​តំណែង​នៅ​ជម្រើស ១១ នាក់​ដំបូង​ជាមួយ​ប៉ារីស។ ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​បាន​បង្ហាញ​ខ្លួន ២២ លើក​គត់​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Thomas Tuchel ​ដោយ​មាន ១៣ លើក​បាន​ជាប់​ជម្រើស​ដំបូង។

អំឡុង​ការ​មក​ដល់ Leipzig ​រូប​គេ​បាន​និយាយ​ថា៖ “ខ្ញុំ​បាន​ដឹង​លឺ​ជា​ច្រើន​អំពី​ក្លឹប ​និង​សម្រាប់​ការ​លេង​នៅ​ទី​នេះ​គឺ​សក្ដិសម​សម្រាប់​ខ្ញុំ​បំផុត ហើយ​ខ្ញុំ​ក៏​បាន​ស្គាល់​មិត្ត​រួម​ក្រុម​មួយ​ចំនួន​នៅ​ទី​នេះ​ស្រាប់​មាន​ដូច​ជា​ការ​ធ្លាប់​លេង​ជាមួយ Jean-Kevin Augustin នៅ​ប៉ារីស​និង​ Dayot Upamecano និង Nordi Mukiele នៅ​បារាំង”។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT