អតីត​គ្រូ​បែលហ្សិក៖ “Lukaku អត់​ខ្លាច​រឿង​ដើរ​ចេញ​ពី Man Utd ទេ”

ថ្លែង​ពី​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​លោក Georges Leekeens បាន​និយាយ​ថា​ការ​ចាកចេញ​ពី Old Trafford សម្រាប់ Romelu Lukaku មិន​មែន​ជា​ភាព​ភ័យខ្លាច​អ្វី​ទាំង​អស់។

Inter ​ជា​ទ្រនំ​ថ្មី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​អាច​នាំ​យក​កីឡាករ​វ័យ ២៦ ឆ្នាំ​ចេញ​ពី​បិសាច​ក្រហម ដោយ​លទ្ធផល​ផ្លូវការ​អាច​នឹង​ប្រកាស​នៅ​អំឡុង​សប្តាហ៍​នេះ ក្រោយ​បញ្ចប់​ប្រកួត​មិត្តភាព​យក​ឈ្នះ​លើ Perth Glory នៅ​លទ្ធផល ២-០។

ប្រាប់ The Mirror លោក​និយាយ​ថា៖ “គេ​ជា​កីឡាករ​អស្ចារ្យ​មួយ​រូប ប៉ុន្តែ​ការ​ផ្លាស់ប្តូរ​គ្រូ​ថ្មី​នៅ United ក៏​នៅ​តែ​មិន​នាំ​ផ្លែផ្កា​សម្រាប់ Lukaku នោះ​ដែរ ដោយ​ពេល​លេង​ឲ្យ​បែលហ្សិក​មើល​ទៅ​ដូច​ត្រូវ​បាន​ដោះលែង បែប​នេះ​គេ​លេង​បាន​ល្អ​និង​ស៊ុត​បញ្ចូល​ទី​នៅ​ប្រកួត​កន្លង​មក”។

លោក​បន្ត​ថា៖ “គាត់​ត្រូវ​ការ​ទំនុក​ចិត្ត ត្រូវ​ការ​មាន​អារម្មណ៍​ថា​ក្លឹប​ត្រូវ​ការ​គាត់ ឥឡូវ​ខ្ញុំ​គិត​ថា​ដល់​ពេល​សមល្មម​សម្រាប់ Lukaku ទៅ​ចូលរួម​នៅ​អ៊ីតាលី ​និង​ជា​ការ​បង្ហាញ​ថា​គាត់​មិន​ខ្លាច​អ្វី​ទាំង​អស់​សម្រាប់​ការ​ចែកផ្លូវ​ជាមួយ​ក្លឹប”។ នេះ​បើ​តាម​ការ​បញ្ចប់​ដោយ​អតីត​គ្រូ​ចាស់​ដឹកនាំ​បែលហ្សិក​ចន្លោះ​ឆ្នាំ ២០១០-២០១២។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT