បឹងកេត ប្រើកីឡដ្ឋានថ្មីរបស់ខ្លួន ក្នុងជំនួបតទល់ខេត្តសៀមរាប នៅហ៊ុនសែនខាប់

ក្លិបជើងឯកលីគកំពូលកម្ពុជា៣សម័យ បឹងកេតអែហ្វស៊ី នឹងសម្ភោធកីឡដ្ឋានថ្មីរបស់ខ្លួនដែលមានឈ្មោះថា ខេបូឌា​អ៊ែរ​វ៉េ នាថ្ងៃនេះ ក្នុងជំនួបជើងទី២ពានរង្វាន់សម្តេចហ៊ុនសែន តទល់ក្រុមជម្រើសខេត្តសៀមរាប។

នេះជាការបើកឲ្យប្រើបណ្តោះអាសន្នប៉ុណ្ណោះ ខណៈដំណើរការសាងសង់អាចអូសបន្លាយដល់ចប់រដូវកាលនេះ។ ប្រភពពីក្លិបទម្លាយថា យ៉ាងណាក្តី បឹងកេត នឹងប្រើប្រាស់កីឡដ្ឋាននេះជាបណ្តើរៗ ទាំងក្នុងលីគផងដែរ។ កីឡដ្ឋាន ខេបូឌា​អ៊ែរ​វ៉េ មានទីតាំងនៅតំបន់អភិវឌ្ឍបឹងស្នោ ក្នុងបរិវេណភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ផ្លូវ​ជាតិ​លេខ​១ ច្រក​ចូល​​​បត់តាម​ The Park Community Mall បន្ទាប់​មក​បទ​ស្ដាំ​ច្រកទី១ប្រហែល​ ៥០០ ម៉ែត្រ។

និយាយពីការប្រកួតវិញ បឹងកេត នឹងឡើង ៩៩.៩% ទៅហើយ ត្បិតត្រូវការ​ត្រឹម​ស្មើ ឬ​ចាញ់​ក្រោម​៦​គ្រាប់​ប៉ុណ្ណោះ ខណៈ​ខេត្តសៀមរាប​ត្រូវការ​ឈ្នះ​លើសពី​៦​គ្រាប់​។ វា​មិនមែនជា​រឿង​ងាយស្រួល​ក្នុងការ​ឈ្នះ​លើស​៦​គ្រាប់​សម្រាប់​ក្រុម​ឡើង​មកពី​ខេត្ត​មួយ​នេះឡើយ ព្រោះ​បឹងកេត​ជា​ក្រុម​ខ្លាំង ដែល​ជោគជាំ​ដោយ​បទពិសោធ​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ​។

ចំពោះគូប្រកួតផ្សេងទៀត៖

https://www.facebook.com/officialhunsencup2007/photos/gm.2560385963980381/1070127853177069/?type=3&theater

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT