Puyol៖ “Barcelona គួរ​បំភ្លេច​អតីតកាល ហើយ​យក Neymar ចូល​មក”

តាម​ការ​លើក​ឡើង​របស់​អតីត​ខ្សែ​ការពារ​ Carles Puyol ​បាន​និយាយ​ដល់​រឿងរ៉ាវ​របស់ Neymar ​ដោយ​ជំរុញ​ឲ្យ Barcelona គួរ​បំភ្លេច​អតីតកាល ហើយ​ទាញ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចេញ​ពី PSG វិញ​មក។

កីឡាករ​ប្រេស៊ីល​ដែល​បាន​ចាកចេញ​ពី​ទ្រនំ​ចាស់​នៅ​តម្លៃ​ខ្លួន ២២២ លាន​អឺរ៉ូ​ទៅ​ចូលរួម​នៅ​ទឹក​ដី​បារាំង។ អតីត​ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ Puyol ដែល​ឈ្នះ​ពាន ១៨ លើក​នៅ​ក្លឹប បាន​និយាយ​ថា៖ “នៅ​ទី​បញ្ចប់ អ្នក​ត្រូវ​ឲ្យ​តម្លៃ​លើ​បច្ចុប្បន្ន មិន​មែន​អតីត​កាល​ទេ”។

បន្ត​ប្រាប់​សារព័ត៌មាន​អេស្ប៉ាញ៖ “ប្រសិន​កីឡាករ​មាន​ឈ្មោះ​លើ​ទីផ្សារ​ដោះដូរ ហើយ​អ្នក​ត្រូវ​ការ​ Neymar ​បែប​នេះ​អ្នក​មិន​ចាំ​បាច់​ត្រូវ​គិត​ច្រើន​ពី​អតីតកាល​ប៉ុន្មាន​ឆ្នាំ​មុន​ទេ ដោយ Neymar គឺ​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប ខណៈ​នៅ PSG មក​ពី​គាត់​ជួប​បញ្ហា​របួស​ដែល​លេង​មិន​ទាន់​ដល់​កម្រិត​កំពូល”។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT