អស្ចារ្យ !!! ណាហ្គាវើល ស្ទើរតែបំបែកកំណត់ត្រារកគ្រាប់បាល់ច្រើនក្នុងមួយប្រកួតរបស់ភ្នំពេញក្រោន

ជាមួយនឹងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៨ សប្តាហ៍ទី ១០ កន្លងទៅនេះ មានបំរែបំរួលដោយ ណាហ្គាវើល ឡើងមកឈរកំពូលតារាងសារជាថ្មី ខណៈដែលបឹងកេត បានត្រឹមស្មើគ្នាជាមួយវិសាខា ១-១ ។

ណាហ្គាវើល បានបំបាក់ វេស្ទើនភ្នំពេញ ដល់ទៅ ១០ ទល់នឹង ១ ដែលជាកំណត់ត្រាថ្មីប្រចាំរដូវកាល ២០១៨នេះ ហើយស្ទើរតែអាចបំបែកកំណត់ត្រារបស់ភ្នំពេញក្រោន ធ្លាប់យកឈ្នះ ស៊ីម៉ាក់ ១១-០ កាលពីរដូវកាល ២០១៧កន្លងទៅ ។

១០គ្រាប់របស់ណាហ្គាវើល កើតចេញពីការសម្រេចបានដោយខ្សែប្រយុទ្ធ Bisan George ៥គ្រាប់ម្នាក់ឯង និង Matthew Osa ៤គ្រាប់ម្នាក់ឯងដូចគ្នា ខណៈមួយគ្រាប់ទៀតគឺកើតចេញពីកំហុសដោយអចេតនារបស់កីឡាករវេស្ទើន ( Owngoal ) ។

ក្នុងថ្ងៃជាមួយគ្នាដែរនោះ ភ្នំពេញក្រោន ចែកពិន្ទុជាមួយនឹងអគ្គិសនីកម្ពុជា ក្នុងទឹកដីរបស់ខ្លួន ជាមួយនឹងលទ្ធផល ១-១ ហើយនាំឲ្យពួកគេស្ថិតនៅលេខរៀងទី ៧ មានពិន្ទុស្មើជាមួយនឹងអាស៊ីអឺរ៉ុប ( ១៥ពិន្ទុ) ។

  • អស្ចារ្យ !!! ណាហ្គាវើល ស្ទើរតែបំបែកកំណត់ត្រារកគ្រាប់បាល់ច្រើនក្នុងមួយប្រកួតរបស់ភ្នំពេញក្រោន