Jose Mourinho ​បដិសេធ​ដឹក​នាំ​ក្រុម​ចិន​ជា​ថ្មី ​ទោះ​បាន​តម្លៃ​ខ្លួន​ខ្ពស់

លោក Jose Mourinho ​បាន​បដិសេធ​ដឹក​នាំ​ក្រុម  Guangzhou Evergrande ​ក្នុង​លីគ​កំពូល​ចិន​ហើយ ​បើ​ទោះ​ជា​ទទួល​បាន​តម្លៃ​ពលកម្ម​ខ្ពស់​នឹក​ស្មាន​មិន​ដល់​ក៏​ដោយ។

Jose ​ទើប​តែ​បាន​ជួប​ជាមួយ​បុរស​ខ្លាំង​និង​ជា​សេដ្ឋី​ចិន Hui Jiayin ​ម្ចាស់​សម្ព័ន្ធ Evergrande Group ​។ ​ការ​ជួប​គ្នា​នោះ​ដែរ ត្រូវ​បាន​គេ​ដឹង​ថា​លោក Hui ​ចង់​ឱ្យ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​នេះ​មក​ដឹក​នាំ​ក្រុម​ចិន ​នា​រដូវ​កាល​ក្រោយ ដែល​អម​ជាមួយ​ប្រាក់​តម្លៃ​ពល​កម្ម​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក​ថែម​ទៀត។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​Jose ​នៅ​តែ​បដិសេធ​សំណើ​នេះ​ដដែល ​បើ​ទោះ​ជា​ខ្លួន​បច្ចុប្បន្ន​មិន​មាន​ការងារ​ធ្វើ​ក៏​ដោយ។

អតីត​អ្នក​ចាត់ការ​ដែល​ធ្លាប់​ដឹក​នាំ​ក្រុម​ល្បី​ៗ​ជា​ច្រើន​នេះ​បាន​បញ្ជាក់​ហើយ​ថា​លោក​នឹង​ចូល​ទីលាន​ដឹក​នាំ​ការ​ប្រកួត​វិញ​នា​រដូវ​កាល​ថ្មី​ខាង​មុខ ប៉ុន្តែ​ការ​ដឹក​នាំ​នោះ​គឺ​លោក​នឹង​ទៅ​ដឹក​នាំ​ក្រុម​ណា​ដែល​លោក​គិត​ថា​សក្ដិសម​ជាមួយ​អ្វី​ដែល​ខ្លួន​ចង់​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT