R.Madrid ​បើក​ចិត្ត​ប្រគល់ Asensio ជូន Liverpool ​ប្រសិន​ព្រម​ដាក់​កីឡាករ​ម្នាក់​សង

របាយការណ៍​ចុង​ក្រោយ​បង្អស់​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​ស្តេច​ស Real Madrid បាន​សម្រេច​ចិត្ត​ច្បាស់លាស់​ក្នុង​ការ​ផ្តល់​ជូន Marco Asensio ឲ្យ​ទៅ​ក្លឹប​ហង្ស​ក្រហម Liverpool ​បន្ទាប់​ពី​ល្ហិចល្ហៀង​ថា​អ្នកចាត់ការ​លោក Jurgen Klopp ធ្លាប់​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​អេស្ប៉ាញ​រូប​នេះ។

នៅ​តម្លៃ​ខ្លួន ៨៥ លាន​ផោន​ដែល Klopp ធ្លាក់​ដាក់​សំណើរ​យក Asensio នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នឹង​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ចាំបាច់ត្រូវស្ថិត​នៅ​លក្ខខណ្ឌ​ដោះដូរ​ស្មើ​ជាមួយ​តារា​ឆ្នើម Sadio Mane ដែល​ក្លឹប Real Madrid ចង់​បាន​ត្រលប់​យក​ទៅ​ដី Bernabeu ជា​ថ្នូរ​វិញ។

បញ្ជាក់​ថា​ Mane អាច​នឹង​លំបាក​ក្នុង​ការ​ឲ្យ​លោក Klopp សម្រេច​ចិត្ត ជុំវិញ​ការ​ដោះដូរ​នេះ ព្រោះ​កាល​ពី​រដូវ​កាល ២០១៨/១៩ កីឡាករ​សញ្ជាតិ​សេណេហ្គាល់​បាន​ជាប់​នៅ​តំណែង​ Top Scorer ​រក​បាន ២២ គ្រាប់​ស្មើ​ Pierre-Emerick Aubameyang និង Mohamed Salah។ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT