Crystal Palace ​ទារ​១០០​លាន​ផោន​ពី Arsenal ​ទើប​ព្រម​លក់​ឱ្យ​

ក្រុម Crystal Palace ​បាន​ទាមទារ​ដល់​១០០​លាន​ផោន​ឯ​ណោះ​ពី​ក្រុម Arsenal ​ទើប​ព្រម​លក់​ខ្សែ​ប្រយុទ្ធ Wilfried Zaha ​ឱ្យ​នា​រដូវ​ក្ដៅ​នេះ។Palace ​ទើប​តែ​លក់ Aaron ​ឱ្យ​ទៅ​ក្រុម​បិសាច​ក្រហម​ Manchester United ​ក្នុង​តម្លៃ​៥០​លាន​ផោន។ ដូច្នេះ​ហើយ​ពួកគេ​មិន​ចង់​បញ្ចេញ​កីឡាករ​ល្អ​ណា​ទៀត​នោះ​ទេ។ ប្រសិន​បើ​ក្រុម Arsenal ​នៅ​តែ​ទាមទារ​ចង់​បាន Zaha ​ដដែល​នោះ ​ពួកគេ​នឹង​ត្រូវ​ចំណាយ​ខ្ពស់​មិន​ខាន។ ក្រុម​ Crystal ​បាន​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​របស់​គេ​រហូត​ដល់​ទៅ​១០០​លាន​ផោន​ឯ​ណោះ។ តម្លៃ​នេះ ល្មម​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ក្រុម​កាំភ្លើង​ធំ​ថយ​ក្រោយ​វិញ​ទៅ​ហើយ។ក្រុម​របស់​លោក Emery ​មាន​ការ​កំណត់​ការ​ចំណាយ​ខ្លាំង​សម្រាប់​ទីផ្សារ​កីឡាករ ​មិន​ថា​រដូវ​កាល​នេះ​ឬ​រដូវ​កាល​មុន​នោះ​ទេ។ ដូច្នេះ​ទើប​បាន​ជា​ក្រុម​នេះ​ពិបាក​ក្នុង​ការ​ទិញ​ដូរ​កីឡាករ ​មិន​ដូច​ក្លឹប​ដទៃ​ទៀត​នោះ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT