Messi ​បន្ទោស​ស្មៅ​ទីលាន​នៅ Copa America ​ពិបាក​លេង​

ខ្សែ​ប្រយុទ្ធ Lionel Messi ​មិន​សប្បាយ​ចិត្ត​ចំពោះ​ស្ថានភាព​ទីលាន​ដែល​ក្រុម​អាហ្សង់ទីន ​ប្រកួត​កន្លង​មក​ឡើយ ​ដោយ​អះអាង​ថា​ទីលាន​នោះ​ពិបាក​ក្នុង​ការ​លេង​ណាស់។

ក្រោយ​ពី​អាហ្សង់ទីន ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​បន្ទាប់​ពី​ឈ្នះ​ក្រុម​កាតា ​២-០​មក ​Messi ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​៣​ប្រកួត​កន្លង​មក​ថា​៖ “គ្រប់​ទីលាន​ដែល​យើង​បាន​លេង​កន្លង​មក​នេះ គឺ​អាក្រក់​ណាស់។ ​បាល់​លោត​ខ្លាំង ហើយ​អ្នក​ត្រូវ​ការ​ការ​គ្រប់គ្រង​បន្ថែម ​ដើម្បី​ទប់​វា។ វា​ពិបាក​ក្នុង​ការ​លេង​របៀប​នេះ”។ មិន​ត្រឹម​តែ Messi ​ទេ សូម្បី​តែ​គ្រូ​បង្វឹក​ក្រុម​នេះ​ក៏​ធ្លាប់​និយាយ​ពី​បញ្ហា​ទីលាន​មិន​ល្អ​នេះ​ដែរ។

នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ អាហ្សង់ទីន នឹង​ត្រូវ​ប៉ះ​ក្រុម​វេណេហ្ស៊ុយអេឡា ​​នៅ​ថ្ងៃ​សៅរ៍ ​ចុង​សប្ដាហ៍​នេះ។ ប្រេស៊ីល ប៉ះ​ប៉ារ៉ាហ្គាយ ​ក្រុម​កូឡុំប៊ី ​ប៉ះ​ឈីលី ​និង​ក្រុម​អ៊ុយរុយហ្គាយ ​ប៉ះ​ក្រុម​ប៉េរូ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT