Van Gaal ​ប្រាប់​មូល​ហេតុ Barcelona ​មិន​ឈ្នះ UCL ​៥​ឆ្នាំ​មក​នេះ​

Louis van Gaal អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​និង Man Utd ​បាន​បញ្ជាក់​ថា Lionel Messi ​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​មិន​អាច​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ដែរ។

ក្រុម Barcelona ​តែងតែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ​តាំង​ពី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ប៉ុន្តែ​នៅ​ពេល​ឡើង​ដល់​វគ្គ​៨​ក្រុម​ឬ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​វិញ ​ពួកគេ​តែងតែ​របួត​ឱកាស​ជា​និច្ច។ ជាក់​ស្ដែង​រដូវ​កាល​មុន ​ឈ្នះ​ក្រុម Liverpool ​ដល់​៣-០ ​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​របូត ៤-០ ​វិញ​នៅ​ជើង​ទី​២។

ចំពោះ​បញ្ហា​នេះ ​លោក Van Gaal ​បាន​យល់​ឃើញ​ថា​៖ “ខ្ញុំ​មិន​បាន​ដឹក​នាំ​ក្រុម​នេះ ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​ច្រើន​ទេ។ ខ្ញុំ​ចូល​ចិត្ត Messi ​ព្រោះ​គាត់​ជា​កីឡាករ​ល្អ​លើ​លោក។ ហេតុ​ផល​គាត់​មិន​ឈ្នះ Champions League ? ខ្ញុំ​គិត​ថា Messi ​ក៏​មាន​ចំណែក​ដែល​ធ្វើ​ឱ្យ​ក្រុម​បរាជ័យ​ដែរ។ ពួកគេ​មាន​សមាជិក​៣០​នាក់ ​ហើយ Messi ​ក៏​ត្រូវ​ជួយ​សមាជិក​ក្រុម​ដទៃ​ទៀត ​ទើប​អាច​សម្រេច​បាន”៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT