កម្ពុជា​ ជាមួយ​ប្រទេស​៩​ទៀត​នៅ​អាស៊ាន ​នឹង​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ World Cup 2034​

​កម្ពុជា​ ជាមួយ​ប្រទេស​៩​ទៀត​នៅ​អាស៊ាន ​នឹង​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ World Cup 2034​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Prayut Chan-o-cha ​​នាយក​រដ្ឋ​មន្ត្រី​ថៃ។

ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទី​ក្រុង​បាងកក ​លោក Prayut ​បាន​និយាយ​ដូច្នេះ​ថា​៖ “ថ្នាក់​ដឹក​នាំ​ប្រទេស​នៅ​អាស៊ាន​ទាំង​អស់ ​បាន​គាំទ្រ​ក្នុង​ការ​ដាក់​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup 2034 ​ប្រសិន​បើ​អាច។ ខ្ញុំ​សូម​ឱ្យ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន​ទាំងអស់​បន្ដ​គាំទ្រ​ចំពោះ​រឿង​មួយ​នេះ ដើម្បី​ឱ្យ​សុបិន​ក្លាយ​ជា​ការ​ពិត”។

ក្នុង​តំបន់​អាស៊ាន​ដែល​មាន​១០​ប្រទេស​នេះ ​សរុប​ប្រជាជន​៦៤០​លាន​នាក់ ​ហើយ​ក៏​អាច​ល្មម​សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ​ផង​ដែរ។ ប្រសិន​បើ​ធ្វើ​បាន​មែន ​នោះ​ប្រទេស​ក្នុង​តំបន់អាសាន​ត្រូវ​ជ្រើស​រើស​ក្រុម​កីឡាករ​ល្អ​បំផុត​១​ក្រុម ដើម្បី​លេង​តំណាង​តំបន់​អាស៊ាន​នេះ ​មិន​អាច​យក​ប្រទេស​ទាំង​១០ ដើម្បី​ចូល​រួម​ប្រកួត​បាន​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT