Valverde ​មិន​ចង់​បាន Neymar ​មក​រួម​ក្រុម​ឡើយ ​

លោក Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​មិន​ចង់​បាន​ខ្សែ​ប្រយុទ្ធ Neymar ​មក​រួម​ក្រុម​ឡើយ ​បើ​ទោះ​ជា​កីឡាករ​ប្រេស៊ីល​រូប​នេះ ​បង្ហើប​ពី​បំណង​វិល​ត្រលប់​មក​វិញ​ក៏​ដោយ។

មួយ​រយៈ​មក​នេះ ​Neymar ​បាន​ប្រកាស​ចង់​ត្រលប់​មក​លេង​នៅ​អេស្ប៉ាញ​វិញ ​ក្រោយ​ពី​មាន​បញ្ហា​ជាមួយ​ក្រុម PSG ​ជា​ពិសេស​ជាមួយ​ម្ចាស់​ក្លឹប​លោក Nasser Al Khelaifi ​តែ​ម្ដង។ ​ស្រប​ពេល​នៅ​ក្លឹប​អ្នក​មាន​បុណ្យ​វិញ ​មាន​កីឡាករ​មួយ​ចំនួន​ដូចជា Messi ​និង Suarez ​ជា​ដើម​នោះ សុទ្ធ​តែ​ចង់​ឃើញ​ការ​វិល​ត្រលប់​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដូច​គ្នា។

ផ្ទុយ​ពី​មតិ​កីឡាករ ​លោក Valverde ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បែរ​ជា​មិន​ចង់​បាន Neymar ​ឡើយ។ លោក​មិន​ទាន់​បាន​បញ្ជូន​ភ្នាក់ងារ​ណា​ម្នាក់​ទៅ​ចរចា​ដូច​រឿង​គេ​ចុះ​ផ្សាយ​កន្លង​មក​ឡើយ។ អ្នក​ចាត់ការ​រូប​នេះ ​ចង់​បាន Griezmann ​មក​រួម​ក្រុម​ជាង​ចង់​បាន Neymar ។ កត្តា​មិន​ចុះ​សម្រុង​គ្នា​រឿង​កីឡាករ​ថ្មី​នេះ​ហើយ ទើប​ក្រុម​អ្នក​មាន​បុណ្យ​មិន​ទាន់​អាច​ចុះ​កុងត្រា​កីឡាករ​ណា​ម្នាក់​ឡើយ​ក្នុង​ចំណោម​កីឡាករ​ទាំង​ពីរ​ខាង​លើ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT