Messi ​ជប៉ុន ​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​ហើយ​

ក្រុម Real Madrid ​បាន​ប្រកាស​កាល​ពី​យប់មិញ​នេះ​ថា​ពួកគេ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ Takefusa Kubo ​ឬ Messi ​ជប៉ុន​ហើយ ​ពី​ក្រុម FC Tokyo ​ក្នុង​តម្លៃ​ខ្លួន​ជាង​២​លាន​ដុល្លារ ​កុងត្រា​៦​ឆ្នាំ​។

កីឡាករ​វ័យ​១៨​ឆ្នាំ​នេះ ​នឹង​ត្រូវ​ចូល​លេង​នៅ​ឈុត Castilla ​របស់​ក្រុម Real Madrid ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ។ បើ​តាម​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ទៀត​ថា ​យុវជន​ឆ្នើម​របស់​ជប៉ុន​នេះ នឹង​ទទួល​បាន​ប្រាក់​ពល​កម្ម​ដល់​១​លាន​ដុល្លារ​ឯ​ណោះ​ក្នុង​១​ឆ្នាំ​ក្នុង​ការ​លេង​ឱ្យ​ក្រុម​អធិរាជ​ស​នេះ។

Kubo ​ក៏​ធ្លាប់​មក​ហ្វឹកហាត់​នៅ​អេស្ប៉ាញ​ម្ដង​ដែរ ដោយ​គ្រា​នោះ​រូបគេ​ហាត់​នៅ​ក្លឹប Barcelona ។ ដោយសារ​តែ Barcelona ​មិន​ចុះ​កុងត្រា​ទើប​រូបគេ​បាន​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ដើម FC Tokyo ​វិញ ​មុន​ពេល​ក្រុម Real Madrid ​ទិញ​យក​នេះ។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ក៏​ជាប់​ជម្រើស​ជាតិ​ឈុត​ធំ​ជប៉ុន​ហើយ​ដែរ ​នៅ​ឆ្នាំ​២០១៩​នេះ ​ដោយ​បង្ហាញ​ខ្លួន​បាន​១​ប្រកួត៕ប្រភព៖ Sport24

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT