ក្ដៅ​ៗ ​ច្រឹង ពលរដ្ឋ ប្រកាស​ដំណឹង​ចែក​ផ្លូវ​ជាមួយ Buriram United ​ហើយ​

កីឡាករ​កម្ពុជា ​ច្រឹង ពលរដ្ឋ ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​នៅ​មុន​នេះ​បន្តិច​ថា រូបគេ​នឹង​ក្លឹប Buriram United ​ចែក​ផ្លូវ​គ្នា​ជា​ផ្លូវ​ការ​ហើយ ​ដោយសារ​តែ​បញ្ហា​របួស​របស់​ខ្លួន​។

កីឡាករ​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​សរសេរ​ដូច្នេះ​ថា​៖ ញុំ​បាទ ​និង​ក្លឹប​បាល់ទាត់​ BURIRAM UNITED​ បាន​ឈាន​ទៅ​ដល់​ការ​ចែក​ផ្លូវ​គ្នា​ហើយ​ ដោយសារ​តែ​បញ្ហា​ពេល​នោះ​របួស​ខ្ញុំ​នៅ​មិន​ទាន់​ជា​សះស្បើយ​ ស្រប​ពេល​ដែល​ក្លឹប​ Buriram ​គេ​ចាប់​ផ្ដើម​ប្រមូល​ផ្តុំ និង​ចាប់​ផ្តើម​លីគ​ប្រទេស​ថៃ ។ ក្នុង​ពេល​បច្ចុប្បន្ន​ក៏​មាន​ក្លឹប​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​ក៏​បាន​ទាក់ទង​ក្នុង​ការ​យក​ខ្ញុំ​ទៅ​ចូលរួម ​ប៉ុន្តែ​ខ្ញុំ​នឹង​ជម្រាប​ជូន​នៅ​ពេល​ព័ត៌មាន​ច្បាស់​ការ។

ពលរដ្ឋ ​ជា​យុវជន​ឆ្នើម​បំផុត​ម្នាក់​របស់​កម្ពុជា ​ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​របួស​របស់​ខ្លួន បាន​ធ្វើ​ឱ្យ​ខ្សែ​បម្រើ​រូប​នេះ​ខកខាន​ឱកាស​ជា​ច្រើន​ទាំង​នៅ​ជម្រើស​ជាតិ និង​ក្លឹប​អាជីព។ យ៉ាងណាមិញ ​បច្ចុប្បន្ន​រូបគេ​បាន​ចូល​លេង​វិញ​ធម្មតា​ហើយ ខណៈ​ដែល​ក្លឹប​នៅ​ក្រៅ​ប្រទេស​ក៏​តែ​មើល​ឃើញ​សមត្ថភាព​គេ​ដែរ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT