ផ្លាស់​ទៅ Real Madrid ​តើ​តារា​ឆ្នើម Hazard ​ស៊ី​ថ្លៃ​ប៉ុន្មាន​ក្នុង​មួយ​សប្តាហ៍?

Eden Hazard ​បាន​បង្ហាញ​ខ្លួន​នៅ​មុខ​អ្នក​គាំទ្រ ៥០ ០០០ នាក់​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បន្ទាប់​ពី​ព្រមព្រៀង​ការ​ផ្លាស់​មក​ចូលរួម​នៅ​ទឹក​ដី Bernabeu ​ក្នុង​តម្លៃ​ខ្លួន ១៣០ លាន​ផោន។ មាន​ប្រិយមិត្ត​ខ្លះ​បាន​ចោទ​សួរ ជុំវិញ​ទំហំ​តម្លៃ​ពលកម្ម​ដែល Hazard ទទួល​បាន​នៅ​ក្លឹប​ថ្មី​មួយ​នេះ។

យោង​តាម Evening Standard ​បាន​ឲ្យ​ដឹង​ថា​កីឡាករ​បែលហ្សិក​ស៊ី​ថ្លៃ ៤០០ ០០០ ផោន/សប្តាហ៍ ​ដោយ​មួយ​ឆ្នាំ​រូប​គេ​អាច​រក​បាន ១៩,២ លាន​ផោន​ឬ​ចែក​ជា​ថ្ងៃ​ស្មើ​នឹង ៥៧ ០០០ ផោន។ តួ​លេខ​នេះ​ជា​ថ្លៃ​ពលកម្ម​ខ្ពស់​ដាច់​គេ​នៅ​ Real Madrid ឈរ​ហួស​ Gareth Bale ​កើប​បាន​ត្រឹម ៣៥០ ០០០ ផោន​តែ​ប៉ុណ្ណោះ។

រី​ឯ Luka Jovic ដែល​បាន​ចុះ​កុងត្រា​រយៈ​ពេល ៦ ឆ្នាំ ទទួល​បាន​ត្រឹម ១៧០ ០០០ ផោន/សប្តាហ៍ ស្រប​ពេល Ferland Mendy ដែល​ជា​ខ្សែ​ការពារ​ឆ្នើម​របស់​បារាំង​ត្រៀម​បង្ហាញ​ខ្លួន យើង​នឹង​អុត​មើល​នៅ​ពេល​ខាង​មុខ​ទាំង​អស់​គ្នា។ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT