មកដឹងពីជុំទី២ នៃការប្រកួតជម្រុះវ៉ើលខាប់ដែលកម្ពុជាទើបដណ្តើមបានកៅអីនេះ

ជម្រើសជាតិកម្ពុជា បានឡើងទៅដល់ជុំទី២នៃការប្រកួតជម្រុះតំបន់អាស៊ី សម្រាប់ព្រឹត្តិការណ៍វ៉ើលខាប់២០២២ ដែលកាតាជាម្ចាស់ផ្ទះ។ សមិទ្ធិផលដ៏ត្រចះត្រចង់នេះ បានមកពីការឈ្នះ ប៉ាគីស្ថាន ៤-១ ក្នុងជំបូងទាំង២ជើង។

ការប្រកួតជុំទី២ គឺមានសរុបចំនួន៤០ក្រុមជម្រើសជាតិ (៣៤ក្រុមរង់ចាំ និង៦ក្រុមឈ្នះពីជុំទី១) នឹងត្រូវធ្វើការបែងចែកជា៨ពូល ដោយក្នុងមួយពូលមាន៥ក្រុមជម្រើសជាតិ តម្រូវឲ្យរៀបចំការប្រកួតក្នុងផ្ទះគ្រប់ការប្រកួតនីមួយៗ ទៅវិញទៅមក ដូច្នេះសរុបមាន១០ប្រកួតសម្រាប់ក្រុមជម្រើសជាតិនីមួយៗ។

ក្រុមដែលអាចឡើងទៅជុំទី៣ បានលុះត្រាតែរក្សាចំណាត់ថ្នាក់កំពូលតារាងក្នុងជុំទី២ ឬទទួលបានចំណាត់ថ្នាក់លេខ២ ល្អជាងគេ៤ពូលប៉ុណ្ណោះ។

ការចាប់ឆ្នោតបែងចែកពូល នឹងត្រូវរៀបចំឡើងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ស្ថិតនៅទីក្រុង Doha ប្រទេសកាតា។

ខាងក្រោមនេះជាកាលវិភាគនៃការប្រកួតជុំទី២ ទៅ FIFA World Cup ២០២២ ថ្នាក់អាស៊ី៖

ប្រកួតទី១ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩

ប្រកួតទី២ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩

ប្រកួតទី៣ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩

ប្រកួតទី៤ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩

ប្រកួតទី៥ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩

ប្រកួតទី៦ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩

ប្រកួតទី៧ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០

ប្រកួតទី៨ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

ប្រកួតទី៩ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០

ប្រកួតទី១០ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT