FIFA ​លុប​គម្រោង World Cup ​នៅ​កាតា ​មាន​៤៨​ក្រុម​ចូល​រួម​ចោល​ហើយ​

គម្រោង​ធ្វើ​ឱ្យ​ការ​ប្រកួត World Cup 2022 ​នៅ​ប្រទេស​កាតា​ឱ្យ​មាន​ក្រុម​ចូល​រួម​ដល់​៤៨​ក្រុម​នោះ ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់ FIFA ​ទាត់​ចោល​ហើយ។

នៅ​ឆ្នាំ​មុន​លោក Gianni Infantino ​ប្រធាន FIFA ​បាន​បង្ហើប​ពី​គម្រោង​បង្កើន​ក្រុម​ឱ្យ​ដល់​៤៨​ក្រុម​សម្រាប់​ការ​ប្រកួត World Cup ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​នៅ​ប្រទេស​កាតា។ តែ​ក្រោយ​ពី​ធ្វើ​ការ​សិក្សា​ល្អិតល្អន់​ទៅ ​គម្រោង​ផ្លាស់​ប្ដូរ​មួយ​នេះ ត្រូវ​បាន​ផ្អាក​វិញ​ហើយ ព្រោះ​ការ​ប្រកួត​នៅ​ឆ្នាំ ២០២២​នេះ ​អាច​នឹង​រៀប​ចំ​មិន​ទាន់​ឡើយ​សម្រាប់​ក្រុម​ដល់​៤៨​ក្រុម​នោះ។ ដូច្នេះ​ហើយ ​FIFA ​នៅ​រក្សា​ដដែល ​សម្រាប់​ក្រុម​ចូល​រួម​គឺ​៣២​ក្រុម។

យ៉ាងណាមិញ ​គម្រោង​តំឡើង​ក្រុម​ឱ្យ​ដល់​៤៨​នេះ ​នៅ​តែ​រក្សា​ដដែល ហើយ​នឹង​អាច​ចេញ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២៦ ​ខាង​មុខ ដែល​មាន​ប្រទេស​៣​ធ្វើ​ជា​ម្ចាស់​ផ្ទះ គឺ​អាមេរិក កាណាដា ​និង​មិចសិកូ៕ប្រភព៖ BBC

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT