Ronaldo ​ចង់​បាន​អ្នក​ចាត់ការ​ម្នាក់​នេះ ​ដឹក​នាំ​ក្រុម Juventus ​រដូវ​កាល​ក្រោយ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ចង់​បាន​លោក Carlos Ancelotti ​មក​ដឹក​នាំ​ក្រុម Juventus ​នា​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​លោក Allegri ​ចាកចេញ​ពី​ក្រុម។លោក Allegri ​ត្រូវ​បាន​ក្លឹប Juventus ​ប្រកាស​ចាកចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ក្រោយ​ពី​លោក​ដឹក​នាំ​ក្រុម​ឈ្នះ Serie A ​យ៉ាង​ស្រួល ​ប៉ុន្តែ​មិន​អាច​សម្រេច​ក្ដី​ស្រមៃ​របស់​ក្លឹប​នេះ​យក​ពាន​រង្វាន់ UEFA Champions League ​បាន។ ដោយសារ​តែ​មិន​ទាន់​មាន​ការ​ប្រកាស​តែងតាំង​អ្នក​ចាត់ការ​ថ្មី ​មាន​ដំណឹង​ជា​ច្រើន​បាន​លេច​ឮ​ចំពោះ​វត្តមាន​របស់​គ្រូ​ថ្មី​ក្រុម​សេះ​បង្កង់។ អ្នក​ខ្លះ​ថា Conte ​នឹង​ត្រលប់​មក​ដឹក​នាំ​ក្រុម​វិញ ​ស្រប​ពេល​អ្នក​ខ្លះ​ទៀត​គិត​ថា​គ្រូ​បង្វឹកPochettino ​របស់​ក្រុម​ Spurs ​បច្ចុប្បន្ន​អី​ជា​ដើម។

ដោយ​ឡែក​សម្រាប់ Ronaldo ​វិញ ​លោក​ចង់​ឃើញ Carlos Ancelotti ​មក​ដឹក​នាំ​ក្រុម​នេះ​វិញ។ ​អ្នក​ទាំង​ពីរ​នេះ ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ម្ដង​មក​ហើយ ​កាល​នៅ Real Madrid ​អំឡុង​ឆ្នាំ​២០១៣​ដល់​២០១៥ ​គ្រា​ដែល​ពេល​នោះ Ancelotti ​ក៏​ជួយ​ក្រុម Real ​ឈ្នះ​ពាន Champions League ​បាន​ផង​ដែរ។ ​បច្ចុប្បន្ន​លោក​កំពុង​ដឹក​នាំ​ក្រុម Napoli ​ដែល​ឈរ​នៅ​លេខ​២​ក្នុង​តារាង Serie A ៕

ប្រភព: DailyMail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT