ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា បានដំណើរការចប់សប្តាហ៍ទី៧ហើយ ដោយក្នុងនោះចុងសប្តាហ៍នេះ នឹងបន្តប្រកួតសប្តាហ៍ទី៨បន្តទៀត។ មានរឿងរ៉ាវមួយចំនួនដែលអ្នកគាំទ្រ បានជជែកគ្នាមិនដាច់ពីមាត់អំពីការប្រកួតនេះ ប៉ុន្តែជាដំបូង CTS សូមនាំអារម្មណ៍បងប្អូនទៅមើលតារាងចំណាត់ថ្នាក់ និងកាលវិភាគការប្រកួតសប្តាហ៍នេះជាមុនសិន។
ព្រះខ័នរាជស្វាយរៀង និងអង្គរថៃហ្គឺ ពុំទាន់ស្គាល់បរាជ័យ។ ក្នុងចំណោម៧ប្រកួតនេះ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អដោយឈ្នះ៦ និងស្មើតែ១ប្រកួតប៉ុណ្ណោះ។ ចំណែក ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបគឺអង្គរថៃហ្គឺ ក៏បន្តតាមពីក្រោយដល់ពុំស្គាល់បរាជ័យដូចគ្នា ដោយក្នុងនោះ ឈ្នះ៤ ស្មើ៣។
កំពង់ចាម របូតគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។ ក្នុង៧ប្រកួតនេះ ក្រុមចំណូលថ្មីដែលឡើងមកលេងលីគដោយគ្មានជម្រុះ បានចាញ់ទាំង៧និងរបូតគ្រាប់បាល់ដល់ទៅ៥៩គ្រាប់ឯណោះ។ ទម្រាំចប់លីគអ្នកគាំទ្រ ប៉ាន់ស្មានថា ក្រុមមួយនេះនឹងរបូតហោចណាស់១០០គ្រាប់។
កីឡដ្ឋានស្វាយធំទទួលអ្នកគាំទ្រជិត១ម៉ឺននាក់ចូលទស្សនាការប្រកួតលីគកំពូល។ ក្លិបអង្គរថៃហ្គឺ ទាក់ទាញបានអ្នកគាំទ្រចូលទស្សនាហោចណាស់២០០០នាក់ក្នុងមួយប្រកួត។ កាលពីពេលប៉ះ បឹងកេត មានអ្នកគាំទ្រផ្ទាល់ដល់ទៅ៤០០០នាក់ឯណោះ។ នេះជាកំណត់ត្រាថ្មីមួយ ដែលគិតត្រឹមសប្តាហ៍នេះ ហោចណាស់អ្នកគាំទ្រក្បែរៗ១ម៉ឺននាក់ បានទៅគាំទ្រក្លិបនៅខេត្តសៀមរាប។
តាមដានពត៌មានកីឡា សូមចូលទៅកាន់គេហទំព័រ CTS-Sport.com ឬមើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET។