ខ្សែការពារស្លាបឆ្វេង Andy Robertson និយាយថាក្រុម Manchester City ដឹងច្បាស់លោក Klopp នឹងដឹកនាំក្រុម Liverpool ប្រជែងពានរង្វាន់ម្ដងទៀតនៅឆ្នាំក្រោយ ហើយនឹងខ្លាំងជាងឆ្នាំនេះទៀត។
នារដូវកាលនេះ ក្រុម Liverpool និង Man City ប្រដេញគ្នាខ្លាំងមែនទែន ទម្រាំចប់រដូវកាលនេះ។ ជាក់ស្ដែងក្រុម Liverpool បានកាន់កាប់កំពូលតារាងនៅពាក់កណ្ដាលរដូវកាល ប៉ុន្តែពួកគេបានភ្លាត់ស្មើប៉ុន្មានប្រកួត ធ្វើឱ្យក្រុម Man City ឆក់ឱកាសបានឡើងលេខ១វិញ។

ការធ្វើបានល្អរបស់ក្រុម Liverpool រដូវកាលនេះ ប៉ុន្តែមិនអាចលើកពានបានដែរ បានធ្វើឱ្យខ្សែការពារRobertson មានទំនុកចិត្តថានៅរដូវកាលក្រោយក្រុមហង្សក្រហមនឹងធ្វើបានល្អជាងនេះទៅទៀត ហើយនឹងមានឱកាសលើកពានរង្វាន់តែម្ដង។ កីឡាករវ័យ២៥ឆ្នាំបញ្ជាក់ទៀតថា ក្រុម Man City ដឹងច្បាស់ពីរឿងនេះ ថា Liverpool នឹងប្រជែងពួកគេខ្លាំងនារដូវកាលក្រោយ៕ប្រភព៖ Bbc
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET