ក្រុម Manchester City បានក្លាយជាជើងឯកពានរង្វាន់លីគកំពូលអង់គ្លេសហើយ ក្រោយឈ្នះ Brighton នៅយប់មិញ ស្របពេលក្រុម Liverpool វិញបានត្រឹមលេខ២ប៉ុណ្ណោះ។
រដូវកាលពានរង្វាន់លីគកំពូលអង់គ្លេសប្រកួតប្រជែងគ្នាខ្លាំងមែនទែន រហូតដល់សប្ដាហ៍ទី៣៨ទើបអាចរកឃើញជើងឯកបាន។ ក្នុងការប្រកួតសប្ដាហ៍ចុងក្រោយនេះ ក្រុម Man City បានយកឈ្នះលើក្រុម Brighton ៤-១ ស្របពេលក្រុម Liverpool វិញឈ្នះក្រុម Wolve ក្នុងលទ្ធផល ២-០។ តាមលទ្ធផលនេះ ក្រុម Man City មាន៩៨ពិន្ទុក្លាយជាជើងឯក ស្របពេល Liverpool វិញ មានត្រឹម៩៧ពិន្ទុ ក្លាយជាជើងឯករង។
បើមើលទៅតាមលទ្ធផលនេះ គេសង្កេតឃើញថាក្រុម Liverpool បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដែលរកបានដល់៩៧ពិន្ទុទៅហើយ ប៉ុន្តែមិនបានក្លាយជាជើងឯកទៀត៕
ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET