លោក Erik ten Hag គ្រូបង្វឹកក្រុម Ajax បានបញ្ជាក់ថានៅជើងទី២រាត្រីនេះ ក្រុមរបស់លោកនឹងព្យាយាមយកឈ្នះក្រុម Spurs បន្ដទៀត ដោយមិនរំពឹងយកស្មើទេ។ក្រុម Ajax នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម Spurs សម្រាប់ជើងទី២ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាម៉ោង២រំលងអាធ្រាត្រនេះ។ កាលពីជើងទី១កន្លងទៅ ក្រុមរបស់ហុល្លង់នេះបានយកឈ្នះលើក្រុមអង់គ្លេស ១-០ រួចស្រេចហើយ ប៉ុន្តែនៅគ្រានោះក្រុម Spurs អត់មានកីឡាករសំខាន់ច្រើន ដូចជា Son ជាដើម។
យ៉ាងណាមិញសម្រាប់រាត្រីនេះវិញ កីឡាករកូរ៉េខាងត្បូងនឹងមានឱកាសបានចូលលេងវិញហើយ។ តែទោះជាយ៉ាងនេះក្ដី លោក Erik នៅតែជឿជាក់ថាក្រុម Ajax នឹងបន្ដយកឈ្នះលើក្រុមអង់គ្លេសនេះបានដដែល។ លោកបានបញ្ជាក់ថាការលេងនៅជើងទី២នេះ គឺត្រូវការឈ្នះមិនមែនមកស្មើទេ។ ការទទួលបានជ័យជម្នះ គឺស្ថិតក្នុងចិត្តរបស់កីឡាករគ្រប់គ្នារបស់ Ajax ៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET