ក្រុមហង្សក្រហមLiverpool បានយកឈ្នះលើក្រុម Newcastle United ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេសសប្ដាហ៍ទី៣៧។លទ្ធផលល្អបាន៣ពិន្ទុនេះដែរ បានធ្វើឱ្យក្រុម Liverpool ឡើងកំពូលតារាងវិញហើយ ប៉ុន្តែលើសក្រុម Man City ១ប្រកួត។ យ៉ាងណាមិញ ឈ្នះមែន ប៉ុន្តែខ្សែប្រយុទ្ធសំខាន់ Mohamed Salah បានរងរបួសត្រូវប្ដូរចេញ។ កត្តារបួសនេះ អាចនឹងធ្វើឱ្យរូបគេមិនអាចបានលេងទល់ក្រុម Barcelona ជើងទី២បានទេ។
និយាយពីការប្រជែងនៅអង់គ្លេសវិញ ក្រុម Liverpool បានក្លាយជាក្រុមរកបាន៩៤ពិន្ទុទៅហើយ ប៉ុន្តែមិនទាន់ក្លាយជាក្រុមជើងឯកទៀតតាំងពីឆ្នាំ១៩៩៣មក។ ខណៈដែលរដូវកាលកន្លងៗមក ឱ្យតែក្រុមបានដល់៩០ពិន្ទុជាងហើយ ដឹងតែក្លាយជាជើងឯកលីគហើយ៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET