ព្រឹត្តិការណ៍ជក់ចិត្តដិតអារម្មណ៍របស់ក្លឹបបាល់ទាត់ទ្វីបអឺរ៉ុប UEFA CHAMPIONS LEAGUE វគ្គ៤ក្រុមចុងក្រោយជើងទី១

ព្រឹត្តិការណ៍ជក់ចិត្តដិតអារម្មណ៍របស់ក្លឹបបាល់ទាត់ទ្វីបអឺរ៉ុប UEFA CHAMPIONS LEAGUE វគ្គ៤ក្រុមចុងក្រោយជើងទី១ក្នុងរាត្រីនេះ ក្រុមម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona នឹងត្រូវបើកទ្វារកីឡាដ្ឋានទទួលស្វាគមន៍ក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool ដែលនឹងត្រូវមកប៉ះគ្នាម្ដងទៀតនៅក្នុងរយះពេល១០ឆ្នាំក្រោយនេះ។

គួររំលឹកដែរថាក្រុមទាំង២ធ្លាប់ជួបគ្នា៨លើករួចមកហើយក្នុងការប្រកួតជាផ្លូវការរាប់ចាប់តាំងពីឆ្នាំ១៩៧៦មកដោយជួបគ្នា៤លើកនៅក្របខណ្ឌ Europa League ហើយ៤លើកទៀតនៅ UEFA Champions League សរុបការប្រកួត៨លើក Barcelona ឈ្នះ២ ចាញ់៣ ស្មើរ៣ ជួបគ្នាលើកចុងក្រោយនៅក្នុងឆ្នាំ២០០៧ ដោយក្រុមBarcelonaបានយកឈ្នះLiverpoolក្នុងលទ្ធផល ១-០ វគ្គ១៦ក្រុម។

ពោលគឺយើងមើលទៅលើក្រុមBarcelona បច្ចុប្បន្នអាចថាជាក្រុមខ្លាំងមួយនៅក្នុងតំបន់អឺរ៉ុបមិនថាទាំងនៅក្នុងឬក្រៅលីគក៏ដោយហើយពូកគេកំពុងតែសំលឹងមើលក្នុងការលើកពាន UEFA Champions League ជាលើកទី៦ផងដែរ។ ហើយក្រុម Liverpool ក៏កំពុងរកមើលឱកាសដើម្បីផ្ដួលក្រុមយក្សរបស់អេស្ប៉ាញយប់នេះក្នុងការបន្តដំនើរឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រម្ដងទៀតបន្ទាប់ពីពួកគេត្រូវរងការខកចិត្តម្ដងរួចទៅហើយកាលពីពីរឆ្នាំមុនក្រោមថ្វីជើងរបស់ក្រុម Real Madrid។ យប់នេះម៉ោង២:០០រំលងអាធ្រាត្រយើងជួបគ្នានៅលើផេក CTS Sports។

អាចចុចលើលីងមួយនេះដើម្បីទស្សនាបាន https://www.facebook.com
វិភាគដោយ “អេតមីន​ ជីងចក់”

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT