លោក Zidane គាំទ្រសម្រាប់ការចាកចេញរបស់កីឡាករមួយចំនួនក្នុងក្រុម ជាពិសេស Gareth Bale ដើម្បីឱ្យគេមានឱកាសបានចូលលេងច្រើន។Bale , Isco និង Ceballos សុទ្ធតែលេងមិនល្អឡើយ ក្រោមការដឹកនាំរបស់លោក Zidane ។ ពួកគេសុទ្ធតែស្ថិតក្នុងបញ្ជីដែលអាចចាកចេញពី Real Madrid បាននៅរដូវក្ដៅខាងមុខនេះ។ ស្របពេលអ្នកចាត់ការ Zidane វិញ ក៏លើកទឹកចិត្តឱ្យពួកគេរកក្លឹបថ្មី ដើម្បីបានលេងច្រើននាទីផងដែរ។ ត្បិតអីពួកគេមិនបានស្ថិតក្នុងគម្រោងទម្រង់លេងថ្មីរបស់ក្រុមឡើយ។
អ្នកចាត់ការសញ្ជាតិបារាំងបានដាក់គោលដៅយកពានរង្វាន់ La Liga ជាធំសម្រាប់រដូវកាលក្រោយនេះ។ ក្រុម Real Madrid លើកពាន UEFA Champions League ញឹកញាប់ណាស់ ប៉ុន្តែសម្រាប់ពាន La Liga វិញ ពួកគេហាក់ពិបាកក្នុងការប្រជែងជាមួយក្រុម Barcelona ណាស់៕
ប្រភព៖ DailMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET