លោក Solskjaer អ្នកចាត់ការក្រុម Manchester United បានប្រាប់ទៅកូនក្រុមឱ្យលេងប្រុងប្រយ័ត្នខ្លាំង ព្រោះនៅរាត្រីនេះក្រុម Manchester City នឹងលេងកាច ដើម្បីយកឈ្នះឱ្យខានតែបាន។
ជំនួប Manchester Derby នឹងកើតឡើងនៅរាត្រីម៉ោង២រំលងអាធ្រាត្រនេះហើយ។ ក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នា ដោយ Man Utd ម្ចាស់ផ្ទះចង់ឈ្នះយក៣ពិន្ទុប្រជែង Top4 និងក្រុម Man City ដែលជាភ្ញៀវចង់ឈ្នះដើម្បីរក្សាតំណែងកំពូលតារាង។ ដោយសារតែនេះជាប្រកួតធំ ដូច្នេះហើយ លោក Solskjaer បានផ្ដាំទៅកូនក្រុមឱ្យលេងប្រយ័ត្នបំផុត។
អ្នកចាត់ការខាងលើបាននិយាយដូច្នេះថា៖ “ពេលយើងបានបាល់ យើងត្រូវលេងប្រយ័ត្ន ព្រោះពួកគេនឹងមិនឱ្យយើងរក្សាវាយូរឡើយ។ ពួកគេនឹងប្រើគ្រប់វិធីដើម្បីយកបាល់ពីយើងវិញ។ ពួកគេនឹងមិនឱ្យយើងលេង counter-attacking ស្រួលឡើយ។ ច្បាស់ណាស់ ពួកគេនឹងព្យាយាមបង្កកំហុសខ្លះ មិនឱ្យយើងទៅមុខរួចទេ។ ពួកគេនឹងទាត់អ្នក ឈូសអ្នក មិនខាន”៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET