មិន​ទាន់​បិទ​រដូវ​កាល​ផង! កីឡាករ Man Utd ម្នាក់​ប្រកាសចែកផ្លូវជាមួយក្លឹប

ប្រធាន​ក្រុម​នៃ​ក្លឹប​បិសាច​ក្រហម​គឺ​កីឡាករ Antonio Valencia ​បាន​បង្ហោះ​សារ​ចែក​ផ្លូវ​ជាមួយ​ក្លឹប​លើ​បណ្តាញ​សង្គម Instagram កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​អ្នក​គាំទ្រ ព្រោះ​បុរស​វ័យ ៣៣ ឆ្នាំ​បាន​ចាយ​ពេល​ច្រើន​រដូវកាល​រួច​មក​ហើយ​នៅ Old Trafford។

ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer ខ្សែ​ការពារ Valencia អាច​បង្ហាញ​ខ្លួន​ត្រឹម​មួយ​ប្រកួត​គត់ ​បន្ទាប់​ពី​មាន​បញ្ហា​របួស​រ៉ាំរ៉ៃ​និង​មិន​អាច​ជំនួស​គុណភាព​លេង​របស់​កីឡាករ​ជើង​ក្រោយ។

ត្បិត​អី​នេះ​ពុំ​មែន​ជា​ដំណឹង​ភ្ញាក់ផ្អើល​ខ្លាំង​នោះ​ទេ​សម្រាប់​អ្នកចាត់ការ​ថ្មី​របស់​បិសាច ព្រោះ​កន្លង​មក​លោក​ក៏​ធ្លាប់​លួច​បង្ហើប​ប្រាប់​រួច​មក​ហើយ​ដែរ ថា​ក្លឹប​​ Antonio នឹង​ពុំ​មាន​ផ្តល់​សំណើ​បន្ត​កុងត្រា​ថ្មី​ណា​មួយ​ទៀត​ឡើយ បន្ទាប់​ពី​ត្រូវ​បញ្ចប់​កុងត្រា​នា​បិទ​រដូវ​កាល ២០១៨/១៩ នេះ។

ពុំ​មាន​ការ​រ៉ាយរ៉ាប់​ច្រើន លើ​គណនី​ផ្លូវការ Valencia ត្រឹម​បង្ហោះ​រូបភាព​មួយ​សន្លឹក​នៃ​កីឡដ្ឋាន Old Trafford ដោយ​ប្រើប្រាស់ Caption ថា ‘Thank You’។ រំឭក​ថា​លោក Sir Alex បាន​ចុះ​ហត្ថលេខា​យក​ Valencia ចេញ​ពី Wigan កាល​ពី​ឆ្នាំ ២០០៩ ក្នុង​តម្លៃ​ខ្លួន ១៦ លាន​ផោន។ ប្រភព: Metro​

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT