នេះ​ជា​លើក​ដំបូង​ក្នុង​៣៥​ឆ្នាំ​ចុង​ក្រោយ ​ក្រុម​អង់គ្លេស​៤ បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈ​ពេល​៣៥​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ក្រុម​នៅ​អង់គ្លេស​៤ អាច​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ប្រចាំ​ទ្វីប​អឺរ៉ុប​ទាំង​ពីរ UCL ​និង UEL ។

ក្នុង​ពាន​រង្វាន់ UEFA Champions League ​មាន​ក្រុម Liverpool ​និង Spurs ​ជា​អ្នក​ឡើង ​ស្រប​ពេល​ក្នុង ពាន​រង្វាន់ Europa League ​វិញ ​មាន​ក្រុម Chelsea ​និង Arsenal ​។ ​៤​ក្រុម​នេះ ​បាន​បង្កើត​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​លីគ​អង់គ្លេស ​ក្នុង​រយៈ​ពេល​៣៥​ឆ្នាំ​ចុង​ក្រោយ​នេះ។

ស្រប​ពេល​៣៥​ឆ្នាំ​មុន ​មាន​ក្រុម​អង់គ្លេស​៤​ដែរ ​ធ្លាប់​ធ្វើ​បាន​ដូច​គ្នា គឺ  Liverpool, Spurs, Man Utd និង Nottingham Forest ​នៅ​ឆ្នាំ​១៩៨៣/៨៤។ ​នៅ​គ្រា​នោះ ​ក្រុម​ហង្ស​ក្រហម​ជា​អ្នក​លើក​ពាន Champions League ​ដែល​គ្រា​នោះ​គឺ​ហៅ​ថា European Cup ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT