Klopp ៖ ​អ្នក​គាំទ្រ​រើស​អើង​ជាតិ​សាសន៍ ​មិន​គួរ​ឱ្យ​ចូល​កីឡដ្ឋាន​ឡើយ​

លោក Jurden Klopp ​និយាយ​ថា​អ្នក​គាំទ្រ​ណា​ដែល​រើស​អើង​ជាតិ​សាសន៍ ​មិន​គួរ​ឱ្យ​ចូល​ក្នុង​កីឡដ្ឋាន​មើល​ការ​ប្រកួត​ឡើយ​។

បញ្ហា​រើស​អើង​ជាតិ​សាសន៍ ពណ៌​សម្បុរ​កំពុង​កើត​មាន​ឡើង​ក្នុង​វិស័យ​បាល់ទាត់ ​ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប​តែ​ម្ដង។ ​បញ្ហា​នេះ​កំពុង​ឡើង​កម្ដៅ ​ដែល​ធ្វើ​ឱ្យ​បុគ្គល​ល្បី​ៗ​ក្នុង​វិស័យ​នេះ​ជា​ច្រើន​នាក់​ចេញ​មុខ​មក​និយាយ។ ​តួយ៉ាង​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​បញ្ជាក់​ថា​រឿង​រើសអើង​គ្នា ​មើល​ងាយ​គ្នា​នេះ ​មិន​គួរ​ឱ្យ​កើត​មាន​ឡើយ​ក្នុង​កីឡា​បាល់ទាត់។

បុរស​សញ្ជាតិ​អាល្លឺម៉ង់​នេះ​បាន​បញ្ជាក់​ទៀត​ថា ​ប្រសិន​ណា​បើ​មាន​អ្នក​គាំទ្រ​រើស​អើង​គ្នា ឬ​មើល​ងាយ​គ្នា​នោះ ​មិន​គួរ​ឱ្យ​ពួកគេ​ចូល​មើល​បាល់ទាត់​ឡើយ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បញ្ជាក់​ថា​បាល់ទាត់ ​គ្មាន​ទេ​ការ​រើស​អើង​ជាតិសាសន៍ ​ពណ៌​សម្បុរ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT