បឹងកេត ចេញទៅប្រកួត​មិត្តភាព​សប្បុរសធម៌នៅប្រទេសថៃ ថ្ងៃនេះ

ក្រុមតារាចំរុះកម្ពុជា ដែលភាគច្រើនជាកីឡាករ និងមន្ត្រីក្លិបបឹងកេត នឹងធ្វើការប្រកួតមិត្តភាពសប្បុរសធម៌ ជាមួយក្រុមតារាចំរុះថៃ នៅកីឡដ្ឋាន Pathum Thani របស់ក្លិបកងទ័ពអាកាសថៃ Air Force United នាថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ ២០១៩នេះ។

ពួកគេនឹងត្រូវចូលរួមជាមួយតារាសម្តែង តារាចម្រៀងរបស់កម្ពុជា ជាច្រើនរូបទៀត បង្ហាញវត្តមានក្នុងការប្រកួតនេះ ដែលកម្មវិធីនឹងចាប់ផ្តើមពីម៉ោង ៤រសៀល ដល់ម៉ោង ៩យប់ ដោយមានការសម្តែងជាច្រើនថែមទៀតផង។

តាមគម្រោងនៃកម្មវិធីសប្បុរសធម៌នេះ ក្លិបបឹងកេត និងភាគីខាងថៃ មានគម្រោងមកធ្វើការប្រកួតមិត្តភាពសប្បុរសធម៌លើកទីពីរ នៅរាជធានីភ្នំពេញនាថ្ងៃអនាគត ដើម្បីចូលរួមជួយដល់មន្ទីពេទ្យ និងកុមារកំព្រារបស់កម្ពុជា ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT