Zidane ​មិន​ទាន់​ដឹង​ច្បាស់​ពី​អនាគត Bale ​ឡើយ

ខ្សែ​ប្រយុទ្ធ Gareth Bale ​ទទួល​បាន​ការ​រិះគន់​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ខ្លួន ​ក្រោយ​ពី​ចូល​លេង​បាន​ត្រឹម​តែ​៣​នាទី ប៉ុណ្ណោះ​កាល​ពី​យប់មិញ​នេះ។ក្រុម​ Real Madrid ​យក​ឈ្នះ​លើ​ក្រុម​ Eibar ​ទាំង​ត្រដាបត្រដួស​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​យប់មិញ។ ត្បិត​តែ​ឈ្នះ​មែន ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ក្រុម​អធិរាជ​ស ​លេង​មិន​ទាន់​បាន​ល្អ​ដូច​មុន​ឡើយ ​ជា​ពិសេស​កីឡាករ​ចាស់​ៗ​ទាំង​អស់ ​ក្នុង​ក្រុម​តែ​ម្ដង។ ជាក់​ស្ដែង Bale ​ជា​ដើម ​ក៏​កំពុង​ធ្លាក់​ទម្រង់ ​ហើយ​ក៏​ត្រូវ​អ្នក​គាំទ្រ​ខ្លួន​ឯង​រិះគន់​ដែរ។

ទន្ទឹម​នឹង​ការ​រិះគន់​នេះ​ដែរ Zidane ​ក៏​ចេញ​មុខ​និយាយ​ថា​គ្មាន​នរណា​ម្នាក់​ទាន់​ដឹង​ពី​អនាគត​ឡើយ។ Bale ​នៅ​ជា​កីឡាករ​ Real Madrid ​ដដែល ​ប៉ុន្តែ​ទាល់​តែ​រដូវ​ក្ដៅ​ខាង​មុខ ​ទើប​ដឹង​ច្បាស់​ថា​នរណា​ត្រូវ​ចាកចេញ ​និង​នរណា​ត្រូវ​នៅ​បន្ដ​ទៀត។ ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​ក្រុម Real Madrid ​កំពុង​ចរចា​យក Hazard ​របស់​ក្រុម Chelsea ​ហើយ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​មាន​តម្លៃ​ដល់​១០០​លាន​អឺរ៉ូ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT