លោក Solskjaer អ្នកចាត់ការក្រុម Manchester United បានចេញមុខមកបញ្ជាក់ពីអនាគតរបស់កីឡាករ Pual Pogba ហើយ ក្រោយពីមានដំណឹងថារូបគេចង់ទៅលេងនៅ Real Madrid ច្រើនពេក។
អ្នកចាត់ការដែលទើបទទួលបានកុងត្រាដឹកនាំក្រុម Man Utd និងទទួលបានការគោរពខ្លាំងពីសំណាក់កីឡាករក្នុងក្រុម បានចេញមុខមកបញ្ជាក់ដូច្នេះថា៖ “យើងបាននិយាយគ្នាជាមួយគាត់ ហើយគាត់នៅតែសប្បាយចិត្តជាមួយយើង។ ខ្ញុំមិនបារម្ភច្រើនឡើយចំពោះដំណឹងទាំងឡាយណាដែលបានចុះផ្សាយ។ គាត់ដឹងថាខ្ញុំតែងតែពេញចិត្តគាត់ ហើយក៏ដឹងថាគាត់សំខាន់ប៉ុណ្ណាសម្រាប់ក្រុមនេះដែរ”។
មានដំណឹងជាច្រើនចុះផ្សាយចំពោះរឿង Pogba ចង់ទៅលេងនៅ Real Madrid នេះ ក្រោយពីរូបគេបាននិយាយថាជាក្ដីស្រមៃមួយដែលអាចទៅលេងនៅអេស្ប៉ាញ និងក្រោមការដឹកនាំរបស់លោក Zidane ដែលជាវីរបុរសបាល់ទាត់ម្នាក់របស់បារាំង៕ប្រភព៖ Dailymail