អគ្គិសនីកម្ពុជា ប្រើគ្នា១០នាក់បំបាក់ដៃគូខ្លាំង បឹងកេតអែហ្វស៊ី ១-០ យ៉ាងអស្ចារ្យ

ថ្វីបើទទួលបានកាតក្រហមមួយនៅវគ្គទី២ ប៉ុន្តែក្លិបអគ្គិសនីកម្ពុជាបានប្រើទម្រង់វាយបកយកឈ្នះក្រុមភ្ញៀវបឹងកេតអែហ្វស៊ី ១-០ យក៣ពិន្ទុ ក្នុងសប្តាហ៍ទី២នៃលីគកំពូលកម្ពុជា ដែលទើបបញ្ចប់មុននេះ។

ខ្សែប្រយុទ្ធបម្រុង សៀន សុភក្ត្រា បានប្តូរចូលនិងអូសបាល់ទៅស៊ុតពីចម្ងាយយ៉ាងអស្ចារ្យ ផុតខ្សែការពារ ទូច បញ្ចរ៉ុង និង ហុង ផេង។ នេះជាគ្រាប់បាល់ដំបូងរបស់គេ ក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីចាកចេញពីសាលាបាល់ទាត់ជាតិ មកចូលរួមជាមួយក្លិបនៅទួលសង្កែ។

សម្រាប់លទ្ធផលគូផ្សេងទៀតថ្ងៃនេះ៖

ខេត្តកំពង់ចាម  ០ – ១១ អង្គរថៃហ្គឺ

សាលាបាល់ទាត់ជាតិ   ០ – ២ ភ្នំពេញក្រោន

សូលទីឡូអង្គរ  ០ – ១ ព្រះខ័នរាជស្វាយរៀង

អគ្គិសនីកម្ពុជា  ១ – ០ បឹងកេត

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT