អង្គរថៃហ្គឺ អន្ទងអ្នកគាំទ្រ៥០០០នាក់មកទទួលបឹងកេតសប្តាហ៍ទី៣លីគកំពូលកម្ពុជា

ក្លិបបាល់ទាត់អង្គរថៃហ្គឺ គ្រោងនឹងប្រមូលអ្នកគាំទ្រឱ្យបាន ៥,០០០នាក់មកទស្សនាផ្ទាល់ ជំនួបសប្តាហ៍ទី៣នៃលីគកំពូលកម្ពុជា តទល់ក្រុមភ្ញៀវបឹងកេត នាថ្ងៃទី៧ ខែមេសា នៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន លោក Akihiro Kato បានសរសេរថា៖ “【5000 fans project】I want to win against Boeung Ket FC in our first Siem Reap match on7th April WITH 5000 Tiger fans !!Would you join this project? Pls come to stadium !Don’t miss it 7th April!!”។

យ៉ាងណាក្តី ចំនួនតួរលេខនៃការរំពឹងដ៏ខ្ពស់នេះហាក់ពិបាកបន្តិច ខណៈកន្លងមកក្លិបមានម្ចាស់ជាជនជាតិជប៉ុនមួយនេះ ធ្លាប់ធ្វើបានតែទស្សនិកជនផ្ទាល់ជិត៣ពាន់នាក់បុណ្ណោះ។

អង្គរថៃហ្គឺ ជាក្លិបជោគជ័យជាងគេនៅកម្ពុជាចំពោះការរៀបចំជាម្ចាស់ផ្ទះ រហូតពួកគេឈ្នះពានអ្នកគាំទ្រឆ្នើមជាងគេប្រចាំរដូវកាល២០១៨កន្លងទៅផងដែរ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT