សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF នាថ្ងៃអាទិត្យ ទី១៧ ខែមីនា នៅខេត្តសៀមរាប ។មហាសន្និបាតនេះ នឹងមានការអនុម័តលើសេចក្ដីសម្រេចផ្សេងៗ ជាពិសេសគឺការបោះឆ្នោតជ្រើសរើសប្រធានថ្មី សម្រាប់អាណត្តិ ៥ឆ្នាំបន្តទៀត។ ក្នុងនោះលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក៏ជាអនុប្រធាន AFF សម្រាប់អាណត្តិចាស់ផងដែរ។សូមបញ្ជាក់ថា មហាសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ គឺធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈឆ្នាំ២០១៩នេះ គឺជាអាណត្តិចុងក្រោយសម្រាប់ឆ្នាំ ២០១៥–២០១៩៕