អតីតគ្រូបង្វឹក ជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកជម្រើសជាតិវៀតណាម លោក Park Hang-seo។ នេះជាការប្រាប់ឲ្យដឹងរបស់លោក Tran Quoc Tuan អនុប្រធានសមាគមបាល់ទាត់វៀតណាម។
លោគ LEE នឹងជួយគ្រូបង្គោល Park Hang-seo ក្នុងការដឹកនាំក្រុមជម្រើសជាតិវៀតណាមនៅវគ្គជម្រុះ ចែកពូល ពានរង្វាន់ AFC U23 Championship ចុងខែ មីនា នេះ ហើយក៏មានការព្រមព្រៀងគ្នាពីប្រធានក្លិបបាល់ទាត់ Hoang Anh Gia Lai លោក Nguyen Tan Anh ផងដែរ។
គ្រូបង្គោល Park បានថ្លែងថា លោក Lee Tae-hoon ជាជម្រើសដ៏ល្អបំផុតក្នុងការជួយរូបលោក ព្រោះលោកមានបទពិសោធន៍ច្រើនពេលដឹកនាំកម្ពុជាក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម និង ពាន AFF Suzuki Cup ជាច្រើនដង។
លោក Lee Tae-hoo ចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ ២០១០ មុនពេលត្រូវតែងតាំងជាសមាជិកក្រុមគ្រូបង្វឹក HAGL នារដូវកាលឆ្នាំ ២០១៩ នេះ។