លោក Erik ten Hag គ្រូបង្វឹកក្រុម Ajax គិតថាអវត្តមាន Sergio Ramos នឹងជួយឱ្យក្រុមរបស់ខ្លួន អាចមានឱកាសឈ្នះ Real Madrid បាននៅរាត្រីនេះ។
Ramos ប្រធានក្រុម Real Madrid នឹងមិនអាចជួយក្រុមបានទេនៅរាត្រីនេះ ដោយសារតែជាប់ពិន័យ២ប្រកួតពីខាង UEFA ។ អវត្តមានកីឡាករសំខាន់ម្នាក់នេះហើយ ទើបបានជាលោក Erik យល់ឃើញថាអធិរាជសនឹងមានចន្លោះប្រហោងច្រើនសម្រាប់ខ្លួន ក្នុងការស្វែងរកគ្រាប់បាល់។
បុរសវ័យ៤៩ឆ្នាំដែលដឹកនាំ Ajax តាំងពីឆ្នាំ២០១៧មកនោះ បាននិយាយដូច្នេះថា៖ “Luka និង Toni ជាស្ដេចក្រាញ់នៅតំបន់កណ្ដាល ហើយ Ramos ជាស្ដេចនៅតំបន់ការពារ។ អវត្តមានរបស់ Ramos នឹងធ្វើឱ្យតំបន់ការពារចុះខ្សោយ ហើយវានឹងជះឥទ្ធិពលដល់ក្រុមទាំងមូល។ កីឡាកររបស់យើង មានមហិច្ឆតាចង់ឈ្នះ ហើយពួកគេនឹងព្យាយាមវាយសម្រុករហូតដល់ទីបញ្ចប់”៕ប្រភពៈ Dailymail