បឹងកេត មិនដែលឈ្នះ ភ្នំពេញក្រោន ទេឆ្នាំមុន ចុះស្អែកនេះវិញ?

ក្រុមការពារតំណែងជើងឯក បឹងកេតអែហ្វស៊ី នឹងធ្វើដំណើរទៅប៉ះក្រុមខ្លាំង ភ្នំពេញក្រោន ក្នុងជំនួបសប្តាហ៍ទី៩ នៃលីគកំពូលកម្ពុជា នាថ្ងៃទី០៩ ខែមិថុនា ស្អែកនេះ នៅកីឡដ្ឋាន RSN។

ក្រុមទាំងពីរ ប៉ះគ្នាពីរជើងកាលពីឆ្នាំ២០១៧ បឹងកេត មិនដែលឈ្នះភ្នំពេញក្រោនឡើយ។ ជំនួបជើងទី១ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ភ្នំពេញក្រោនបានឈ្នះ ៤-0 ខណៈជើងទី២ នាថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៧ បឹងកេតបានបន្តចាញ់ក្នុងដីខ្លួនឯង ២-១។

យ៉ាងណាក្តី សម្រាប់រដូវកាលថ្មីនេះ បឹងកេត ធ្វើបានល្អជាង ដោយបច្ចុប្បន្នពុំទាន់ចាញ់ឡើយ ហើយឈរកំពូលតារាងមាន២០ពិន្ទុ ។ ចំណែក ភ្នំពេញក្រោន នៅលេខ៤មាន១៤ពិន្ទុប៉ុណ្ណោះ។

ចំពោះជើងកីឡាករ បឹងកេត បន្តអវត្តមានអ្នកចាំទីដៃទី១ ស៊ូ យ៉ាទី ខណៈ Jorin John របស់ភ្នំពេញក្រោនក៏បន្តអង្គុយមើលដូចគ្នា។