ភ្នំពេញក្រោន ចាប់ដៃគូជាមួយ Prodal ពង្រឹងកាយសម្បទាកីឡាករកម្ពុជា

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានឈានដល់កិច្ចព្រមព្រៀងផ្លូវការជាដៃគូឧបត្ថម្ភសម្រាប់រដូវកាលថ្មី ក្នុងការពង្រឹងកាយសម្បទា កម្លាំង តាំងពីក្រុមយុវជន រហូតដល់ក្រុមធំ។Prodal Fight & Fitness Studio នឹងផ្តល់ទីតាំងហ្វឹកហាត់ស្តង់ដារដល់ភ្នំពេញក្រោន សម្រាប់ក្រុមធំ និងយុវជនតាំងពីកម្រិត U13 មក។ ពួកគេនិងបែងចែកកាលវិភាគសម្រាប់ពង្រឹងសមត្ថភាពនេះ ច្បាស់លាស់ដើម្បីបន្ថែមពីបច្ចេកទេសលើទីលាន ធ្វើយ៉ាងណាឲ្យមានគុណភាពគ្រប់គ្រាន់ ដើម្បីប្រជែងក្នុងការប្រកួតធំៗ ពិសេសជម្រើសជាតិកម្ពុជានាពេលខាងមុខ។នេះជាការបោះជំហានថ្មីមួយ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង ដែលមាន Super Fit ជាដៃគូដូចគ្នា។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT