លីគកំពូលកម្ពុជា សប្តាហ៍ទី ៩ ធានាថានឹងផ្អើលជក់ចិត្តជាក់ជាមិនខាន

គ្រាដែលជើងទីមួយនៃការប្រកួតដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា ជិតបញ្ចប់ទៅហើយនោះ ចុងសប្តាហ៍នេះ សប្តាហ៍ទី ៩ នឹងចូលមកដល់ហើយ ដោយសុទ្ធតែជាការប្រកួតដ៏សំខាន់បំផុត។

ថ្ងៃសៅរ៍មាន ៣គូ គឺ ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីរងបរាជ័យ ក្នុងជំនួបដែលបង្ករជម្លោះជាមួយក្រសួងការពារជាតិ នឹងត្រូវបន្តជួប វិសាខា ដែលជាក្រុមកំពុងរក្សាទម្រង់លេងល្អ ព្រោះពួកគេបានយកឈ្នះណាហ្គាវើល ៣-០ កាលពីសប្តាហ៍មុននេះ ។

ក្រឡែកទៅមើលមួយគូទៀតវិញ គឺជាជំនួប្រចាំខេត្តសៀមរាប រវាងក្លិបពីរដែលមានមូលដ្ឋានឈរជើងតែមួយ គឺ អង្គរថាយហ្គឺរ និង សូលទីឡូអង្គរ ។ នៅសប្តាហ៍មុន សូលទីឡូ មានលទ្ធភាពឈ្នះអគ្គិសនីកម្ពុជា ៣-០ ខណៈដែលអង្គរថាយហ្គឺរ បន្តកំណត់ត្រាមិនដែលឈ្នះបឹងកេតទាល់តែសោះក្នុងលីគ ក្រោយបរាជ័យ ៤-០ ។

មួយគូទៀតវិញគឺជាជំនួបកំពូលប្រចាំថ្ងៃសៅរ៍ នៅកីឡដ្ឋាន RSN ដែលក្រុមជើងឯកលីគ ៦សម័យកាល ភ្នំពេញក្រោន ស្វាគមន៍ក្រុមជើងឯក ៣សម័យកាល បឹងកេត ។

ខាងក្រោមគឺជាកាលវិភាគលំអិតនៃប្រកួតប្រចាំសប្តាហ៍ទី ៩ ៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT