ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ នឹងត្រូវបន្តដណ្តើម៣ពិន្ទុពីក្រុមមីយ៉ាន់ម៉ា ក្នុងពាន AFF U22 នាម៉ោង៦:៣០នាទីល្ងាចនេះ ស្របពេលដែលកាលពីម្សិលមិញ ថៃ និង វៀតណាម បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយឈ្នះ២ប្រកួតជាប់គ្នាដូចគ្នា។
កម្ពុជា កំពុងឈរកំពូលតារាងពូល B លើឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ដែលមានត្រឹម១ពិន្ទុ។ ប្រសិនបើក្រុមគោព្រៃរកបាន៦ពិន្ទុល្ងាចនេះ ពួកគេនឹងមានឪកាសច្រើនក្នុងការឡើងពីពូល។
ប៉ុន្តែយ៉ាងណាក្តី បើមើលពីឆន្ទៈក្រុមមីយ៉ាន់ម៉ានឹងប្រឹងទ្វេដង ដើម្បីរក៣ពិន្ទុពីកម្ពុជាដែលមានកម្រិតប្រហាក់ប្រហែលគ្នា។
ពាន AFF U22 នឹងប្រកួតវគ្គ៤ក្រុមចុងក្រោយនៅថ្ងៃទី២២ ខែកុម្ភៈខាងមុខ មុនបន្តផ្តាច់ព្រ័ត្រនា២ថ្ងៃបន្ទាប់។