Man Utd ​ត្រៀម​៧០​លាន​ផោន ​ទិញ​យក Sancho ​ពី Dortmund ​

ក្រុម​បិសាច​ក្រហម Manchester United ​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​៧០​លាន​ផោន ​ដើម្បី​ទិញ​យក​ខ្សែ​បម្រើ ​Sancho ​ពី​ក្រុម Dortmund ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។

Sancho ​ត្រឹម​វ័យ​១៨​ឆ្នាំ​ប៉ុន្តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មែនទែន ​ជា​ពិសេស​ក្រុម​នៅ​អង់គ្លេស​តែ​ម្ដង ​ក្រោយ​ពី​គេ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើសជាតិ។ អតីត​កីឡាករ Man City ​រូប​នេះ​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប Dortmund ​ប្រទេស​អាល្លឺម៉ង់ ​ហើយ​ក៏​កំពុង​ជួយ​ក្រុម​ឈរ​នៅ​កំពូល​តារាង​ក្នុង​លីគ​ផង​ដែរ។

ក្រុម​ត្រូវ​បាន​គេ​ដឹង​ថា​ចង់​បាន​ខ្សែ​បម្រើ​ខាង​លើ​ជាង​គេ​នោះ​គឺ​បិសាច​ក្រហម​ Manchester United ។ ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក Ole ​កំពុង​ត្រៀម​ប្រាក់​ដល់​៧០​លាន​ផោន​ឯ​ណោះ​ក្នុង​ការ​យក​កីឡាករ​ខាង​លើ​នេះ។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា ​ប្រសិន​បើ​ក្រុម Dortmund ​លក់​មែន ​នោះ​ក្រុម Man City ​នឹង​ទទួល​បាន​ប្រាក់​ប្រាក់​ប្រមាណ​១៥%​នៃ​តម្លៃ​នោះ៕ប្រភព៖  Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT