ឃឹម សុជាតិ អាជ្ញាកណ្តាលដែលតែងទទួលបានការសរសើរពីអ្នកគាំទ្រ បានប្រកាសថានឹងចាកចេញពីវិស័យនេះជារៀងរហូត ក្រោយប្រឡូកជាង១០ឆ្នាំ។
ភ្លាមៗក្រោយចប់កីឡាជាតិ មន្ត្រីសហព័ន្ធគុនខ្មែរដ៏រវាសរវ៉ៃរូបនេះ បានសរសេរលើបណ្តាញសង្គមថា នឹងដើរចេញពីប្រដាល់ មិនត្រឡប់វិញឡើយ។ លោកបានសរសេរថា «…ខ្ញុំបាទចាកចេញ ពីកន្លែង១នេះជារៀងរហូតហើយ ពិភពលោកធំធេងណាស់ ហេតុឥក៏ចង្អៀតម្ល៉េះ ចូលធ្វើការជាង១០ឆ្នាំហើយ ដូចយល់សប្តិ ចប់🇰🇭🇰🇭🇰🇭🇰🇭👌🥊🥊🥊🥊😡😡😡😡💌💌💌💌 អនកឡើងបានតែបេះទេ អ្នកបន្លេះបានចាំសុី គឺចឹងឯង 👌😡😡»។
មតិអ្នកស្នេហាវិស័យកីឡាប្រដាល់ បានសោកស្តាយមែនទែនចំពោះការចាកចេញនេះ ត្បិតលោក ឃឹម សុជាតិ ជាអ្នកដឹកនាំការប្រកួតដ៏រវាសរវ៉ៃ និងបត់បែនតាមសភាពការណ៍លើសង្វៀនបានលឿន។
ជុំវិញបញ្ហានេះ នៅពុំទាន់មានការឆ្លើយតបពីប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងទូរទស្សន៍បាយ័នដែលលើកធ្វើការឲ្យឡើយ។