Marcus Rashford បានឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំខែ Premier League Player of The Month ក្រោយពីបង្ហាញសមត្ថភាពយ៉ាងនាខែមករាកន្លងទៅនេះ។
ក្រោមការដឹកនាំរបស់លោក Ole បានធ្វើឱ្យខ្សែប្រយុទ្ធវ័យក្មេង Rashford កាន់តែមានទំនុកចិត្តលើខ្លួនឯងលើសដើម និងបង្ហាញភាពជាខ្សែប្រយុទ្ធមុតស្រួចបានកាន់តែខ្លាំងថែមទៀត។ ជាក់ស្ដែង៦ប្រកួតនៅខែមករា រូបគេបានចូលលេងនិងស៊ុតគ្រាប់បាល់បាន៣គ្រាប់ផងដែរ។
ត្រឹមវ័យ២១ឆ្នាំនេះ កីឡាករលេងបាន១៥០ប្រកួតឱ្យក្រុមបិសាចក្រហមបាននិយាយចំពោះសមិទ្ធផលរបស់ខ្លួនដែលឈ្នះនេះថា៖ “វាជាការឈ្នះពានរួមគ្នាក្នុងក្រុម Man Utd មិនមែនតែខ្ញុំម្នាក់នោះទេ។ យើងសហការគ្នា យើងមានការងារច្រើនទៀតត្រូវធ្វើ ពីមួយប្រកួតទៅមួយប្រកួត សុទ្ធតែសំខាន់ទាំងអស់សម្រាប់ក្រុមបិសាចក្រហម”៕ប្រភព៖ Dailymail