Ryota Hayashi កំផែងការពារដ៏រឹងមាំរបស់ក្លិបអង្គរថៃហ្គឺ នឹងចាកចេញពីកម្ពុជា ទៅព្យាបាលរបួសជង្គង់នៅទឹកដីកំណើតរយៈពេល១ខែ។
ខ្សែការពាររូបនេះ ដើរតួយ៉ាងសំខាន់ឲ្យក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ។ គេបានកម្ពស់ និងពូកែបិទបាល់ក្រោយខ្នងបានយ៉ាងល្អ។ ដូច្នេះហើយ អវត្តមានរបស់គេ ទំនងជះឥទ្ធិពលខ្លះដែលប្រព័ន្ធខាងក្រោមរបស់លោក Orial។ យ៉ាងណាក្តី សមាជិកខ្មែរ ជាមួយ Masa នឹងជួយបំពេញចន្លោះខ្វះខាតបានច្រើន។
អង្គរថៃហ្គឺ បច្ចុប្បន្នកំពុងនៅចំណាត់ថ្នាក់ទី៨នៃលីគកំពូលកម្ពុជា ក្រោយចាញ់បឹងកេតអែហ្វស៊ី ៤-០ នៅសប្តាហ៍ទី៧។