ក្រោយការប្រកួតសប្តាហ៍ទី ៨ នៃលីគកំពូលកម្ពុជា កាលពីចុងសប្តាហ៍មុននេះ មានរឿងជាច្រើនបានកើតឡើង ពោលគឺ បឹងកេតត្រឡប់មកឈរកំពូលតារាងសារជាថ្មី ក្រោយឈ្នះអង្គរថាយហ្គឺរ ៤-០ បន្តកំណត់ត្រាមិនបរាជ័យ ។
មានន័យថា ក្រុមការពារតំណែងជើងឯកលីគមួយនេះ ប្រកួតឈ្នះ ៦លើក និង ស្មើ២ លើក មាន ២០ ពិន្ទុ ឈរពីលើណាហ្គាវើល (១៩ពិន្ទុ) ។
ក្រឡែកទៅក្រុមបាតតារាងឯនោះវិញ វេស្ទើនភ្នំពេញ ក៏នៅពុំទាន់ស្គាល់ជ័យជម្នះនៅឡើយដែរ ពោលគឺក្រោយចាញ់ ភ្នំពេញក្រោន ១-០ កាលពីម្សិលមិញ ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺអាស៊ីអឺរ៉ុប យូណាយធីត ស្មើ៣ប្រកួតចុងក្រោយជាប់គ្នា ពោលគឺ ១-១ អង្គរថាយហ្គឺរ ២-២ ភ្នំពេញក្រោន និង ១-១ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
រីឯភ្នំពេញក្រោន ក្រោយឈ្នះក្នុងសប្តាហ៍ទី ៨នេះ បានរុញចំណាត់ថ្នាក់ខ្លួនឡើងទៅឈរលេខ ៥ មក្រោយពីរកបាន ៧ពិន្ទុ ក្នុង ៣ប្រកួតចុងក្រោយ ។
ខាងក្រោមគឺលទ្ធផលសរុបសប្តាហ៍ទី ៨ នៃលីគកំពូលកម្ពុជា៖